«ឃ្មុំចង្អេរ» ឬ «ឃ្មុំយក្ស» មានទឹកឃ្មុំពី៨ ទៅ ១០លីត្រ
មុំចង្អេរ ឬ ឃ្មុំយក្ស គឺជាប្រភេទឃ្មុំធំជាងគេលំដាប់ទីពីរ ក្នុងពិភពលោក ដែលមានប្រវែងរហូតដល់ ២ម៉ែត្រ។ លោក ពាង ឆុញ អ្នកប្រកបមុខរបររកឃ្មុំក្នុងព្រៃអស់រយៈពេលជាង៤០ឆ្នាំមកហើយ នៅក្នុងខេត្តសៀមរាប បានអះអាងថា ឃ្មុំប្រភេទនេះ មានក្បាលទឹកប្រវែង០,៨ម៉ែត្រ ដែលអាចផ្តល់បរិមាណទឹកឃ្មុំសុទ្ធចន្លោះពី៨លីត្រកន្លះ ទៅ១០លីត្រ ក្នុងការយកទឹកឃ្មុំមួយម្តងៗ។
អ្នកជំនាញយកឃ្មុំព្រៃ ក្នុងភូមិត្បែងខាងត្បូង ឃ្មុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បាននិយាយថា ឃ្មុំប្រភេទនេះ មានរយៈពេល២៦ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃបង្កើតសំបុកទើបអាចប្រមូលទឹកបានច្រើនដូច្នេះ។ លោក ពាង ឆុញ បានអះអាងថា៖«ឃ្មុំប្រភេទនេះមួយសំបុក យើងអាចយកក្បាលទឹកឃ្មុំបានតែពីរដងប៉ុណ្ណោះ។ បន្ទាប់ពីយើងបានយកក្បាលទឹលកឬទឹកឃ្មុំបានពីរដងរួចហើយ ឃ្មុំទាំងនោះ នឹងហើរចេញពីសំបុកចាស់ ដោយទៅបង្កើតសំបុកថ្មីទៀត»។
Comments
Post a Comment