Posts

«​ឃ្មុំចង្អេរ​» ឬ «​ឃ្មុំ​យក្ស​» ​មាន​ទឹកឃ្មុំ​ពី​៨ ទៅ ១០​លីត្រ​

មុំចង្អេរ ឬ ឃ្មុំ​យក្ស គឺជា​ប្រភេទ​ឃ្មុំ​ធំជាងគេ​លំដាប់​ទី​ពីរ ក្នុង​ពិភពលោក ដែលមាន​ប្រវែង​រហូតដល់ ២​ម៉ែត្រ​។ លោក ពាង ឆុ​ញ អ្នក​ប្រកបមុខរបរ​រក​ឃ្មុំ​ក្នុងព្រៃ​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មកហើយ នៅក្នុង​ខេត្តសៀមរាប បាន​អះអាងថា ឃ្មុំ​ប្រភេទ​នេះ មាន​ក្បាលទឹក​ប្រវែង​០,៨​ម៉ែត្រ ដែល​អាច​ផ្តល់​បរិមាណ​ទឹកឃ្មុំ​សុទ្ធ​ចន្លោះ​ពី​៨​លីត្រ​កន្លះ ទៅ​១០​លីត្រ  ក្នុង​ការយក​ទឹកឃ្មុំ​មួយ​ម្តងៗ​។​ អ្នកជំនាញ​យក​ឃ្មុំ​ព្រៃ ក្នុងភូមិ​ត្បែង​ខាងត្បូង ឃ្មុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប  បាននិយាយថា​ ឃ្មុំ​ប្រភេទ​នេះ មាន​រយៈពេល​២៦​ថ្ងៃ ដោយ​រាប់​ចាប់​ពីថ្ងៃ​បង្កើត​សំបុក​ទើប​អាច​ប្រមូល​ទឹកបាន​ច្រើន​ដូច្នេះ​។  លោក ពាង ឆុ​ញ បាន​អះអាងថា​៖«​ឃ្មុំ​ប្រភេទ​នេះ​មួយ​សំបុក យើង​អាច​យក​ក្បាលទឹក​ឃ្មុំ​បានតែ​ពីរដង​ប៉ុណ្ណោះ​។ បន្ទាប់ពី​យើង​បាន​យក​ក្បាល​ទឹល​ក​ឬ​ទឹកឃ្មុំ​បាន​ពីរដង​រួចហើយ ឃ្មុំ​ទាំងនោះ នឹង​ហើរ​ចេញពី​សំបុក​ចាស់ ដោយ​ទៅ​បង្កើត​សំបុក​ថ្មី​ទៀត​»​។ 
Image
អ្នកស្រី ម៉​ង់ ផា​វី​ណា អតីតបុគ្គលិកសភាពាណិជ្ជកម្មថៃ ដាំបន្លែលើទឹក តាមបែបច្ចេទេសហាយដ្រូប៉ូនិក(Hydroponics) នៅកម្ពុជាអស់រយៈពេលជិត១០មកហើយ។ រូបថត៖ លោកទូច សុវណ្ណឌី។

លោក សូ យ៉ាន​៖«​ខ្ញុំ​លក់​មាន់​អាំង​២០​ឆ្នាំ​នៅមុខ​អង្គរ មិនដែល​លក់​មិនសូវ​ដាច់​ដូច​ប៉ុន្មាន​ខែ​នេះ​ទេ​»

Image
ដោយ៖ អ៊ូ សុខមាន ​សៀមរាប​៖ មាន់​អាំង​ប្រឡាក់​គ្រឿង​មាន​រសជាតិ​ឆ្ងាញ់​ជាប់មាត់​អ្នក​អតិថិជន នៅមុខ​ប្រាសាទអង្គរវត្ត មានឈ្មោះ​បោះ​សម្លេង​ល្បី មិន​ចាញ់​មាន់​អាំង​នៅ​ផ្សារ​ពួក ក្នុង​ខេត្តសៀមរាប​នោះទេ​។ ប៉ុន្តែ លោក សូ យ៉ាន អ្នកលក់​មួយ​អាំង​នៅមុខ​អង្គរវត្ត​ប្រមាណ​២០​ឆ្នាំ បាន​រអ៊ូ ថា ក្នុង​រយៈពេល​៣-៤​ខែ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៩ នេះ បែរជា​មិនសូវមាន​ភ្ញៀវ​មក​ចូល​ទិញ​មាន់​អាំង​ពិសា​របស់គាត់ ដូច​ឆ្នាំមុនៗ​ទៅវិញ​។ ការលក់​មិនសូវ​ដាច់​នេះ បានធ្វើ​ឲ្យ​អាជីវក​រវ័យ​៥២​ឆ្នាំ រូបនេះ បាត់បង់​ចំណូល​ជាង​ពាក់កណ្តាល​ដែលជា​ទូទៅ ក្នុង​មួយខែ លោក យ៉ាន លក់បាន​ចំណូល​២០០​ទៅ​៣០០​ដុល្លារ​។ ស្ថិតនៅក្នុង​តូប​លក់​មាន់​អាំង​មួយកន្លែង នៅមុខ​អង្គរវត្ត លោក សូ យ៉ាន អង្គុយ​លើ​កៅ​ទាប​ដោយ​ដៃ​ទាំងពីរ​កំពុងកាន់​មាន់​ដែល​ប្រឡាក់​គ្រឿង​រួច យកមក​កៀប​នឹង​តង្កៀប​ឫស្សី​ដែលមាន​ក្នុង​ចានដែក ម្តង​មួយៗ ដាក់​អាំង​នៅ​នឹង​មុខ​តូប​របស់ខ្លួន​។ អ្នកលក់​មាន់​អាំង​នៅមុខ​អង្គរវត្ត​រូបនេះ រអ៊ូ​ថា​ដូច្នេះ​ថា ៖«​កន្លងមក ខ្ញុំ អាច​លក់​មាន់​អាំង​អស់​២០-៣០​ក្បាល​ក្នុង​មួយថ្ងៃ ព្រមទាំង​ទទួលបាន​ប្រាក់ចំណេញ​ប្រចាំខែ​ពី​២០០​ទៅ​៣០០​ដុល្លារ​។ ប៉ុន...